ព្រះត្រៃបិដក ភាគ ៩៨
គឺខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយភាវនា ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកមហាភូត ពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងមោហៈ ដែលច្រឡំដោយឧទ្ធច្ចៈ។
[៥២] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ពឹងផ្អែកនឹងធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង… គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលមានហេតុត្រូវលះដោយទស្សនៈផង វត្ថុផង (ពឹងផ្អែក) នឹងខន្ធ២ផង … ខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆាផង មោហៈផង ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ផង មោហៈផង។ ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង… គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយទស្សនៈផង មហាភូតរូបទាំងឡាយផង ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆាផង មហាភូតរូបទាំងឡាយផង។
ID: 637829470474076582
ទៅកាន់ទំព័រ៖