ព្រះត្រៃបិដក ភាគ ៩៨
[៦១៩] ធម៌ដែលមានប្រមាណមិនបាន ពឹងផ្អែកនឹងធម៌ ដែលមានសភាពតូចឆ្មារផង ធម៌ដែលមានប្រមាណមិនបានផង ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិធម៌ ដែលមានប្រមាណមិនបាន ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលមានប្រមាណមិនបានផង វត្ថុផង។
[៦២០] ធម៌ដែលមានសភាពតូចឆ្មារ ពឹងផ្អែកនឹងធម៌ ដែលមានសភាពតូចឆ្មារផង ធម៌ដែលដល់នូវសភាពធំផង ទើបកើតឡើងព្រោះនអធិបតិប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលដល់នូវសភាពធំ ជាវិបាកផង មហាភូតទាំងឡាយផង ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ដែលដល់នូវសភាពធំ ពឹងផ្អែកនឹងធម៌ ដែលមានសភាពតូចឆ្មារផង ធម៌ដែលដល់នូវសភាពធំផង … ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិធម៌ ដែលដល់នូវសភាពធំ ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលដល់នូវសភាពធំផង វត្ថុផង ខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលដល់នូវសភាពធំ ជាវិបាកផង វត្ថុផង នឹងខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ដែលមានសភាពតូចឆ្មារក្តី ធម៌ដែលដល់នូវសភាពធំក្តី ពឹងផ្អែកនឹងធម៌ ដែលមានសភាពតូចឆ្មារផង ធម៌ដែលដល់នូវសភាពធំផង … ព្រោះនអធិបតិប្បច្ច័យ
ID: 637829578681301884
ទៅកាន់ទំព័រ៖