ព្រះត្រៃបិដក ភាគ ៩៨

គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ដល់​នូវ​សភាព​ធំ ជា​វិបាក​ផង វត្ថុ​ផង នឹង​ខន្ធ២ … ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ខន្ធ​ទាំងឡាយ ដែល​ដល់​នូវ​សភាព​ធំ ជា​វិបាក​ផង មហាភូត​ទាំងឡាយ​ផង ពឹងផ្អែក​នឹង​ខន្ធ​ទាំងឡាយ ដែល​ដល់​នូវ​សភាព​ធំ ក្នុង​ខណៈ​នៃ​បដិសន្ធិ។
 [៦២១] ធម៌​ដែល​មាន​សភាព​តូចឆ្មារ ពឹងផ្អែក​នឹង​ធម៌ ដែល​មាន​សភាព​តូចឆ្មារ ទើប​កើតឡើង ព្រោះ​នអនន្តរ​ប្ប​ច្ច័​យ នសម​នន្ត​រប្ប​ច្ច័​យ នអញ្ញមញ្ញ​ប្ប​ច្ច័​យ នឧបនិស្សយ​ប្ប​ច្ច័​យ និ​ងន​បុរេ​ជាត​ប្ប​ច្ច័​យ ឯបញ្ហា១២យ៉ាង ប្រាកដ​ស្មើដោយ​បដិ​ច្ច​វារៈ​ដែរ។ ព្រោះ​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ និ​ងន​អា​សេវន​ប្ប​ច្ច័​យ (ពាក្យ​នេះ) មាន​គ្រប់គ្រាន់។ ពាក្យ​ថា​វិបាក បណ្ឌិត​គប្បី​សំដែង។ ចិត្តសមុដ្ឋាន​រូប បណ្ឌិត មិន​គប្បី​ធ្វើ​ថា​ដូចជា​វិបាក​ទេ។ ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ និ​ងន​វិបាក​ប្ប​ច្ច័​យ ឯបដិសន្ធិ និង​វិបាក មិន​មាន​ទេ។ ព្រោះ​នអាហារ​ប្ប​ច្ច័​យ នឥន្ទ្រិយ​ប្ប​ច្ច័​យ នឈាន​ប្ប​ច្ច័​យ នមគ្គ​ប្ប​ច្ច័​យ នសម្បយុត្ត​ប្ប​ច្ច័​យ នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ នោ​នត្ថិ​ប្ប​ច្ច័​យ និ​ងនោ​វិ​គត​ប្ប​ច្ច័​យ។
 [៦២២] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ១២ ក្នុង​នអនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នសម​នន្ត​រប្ប​ច្ច័​យ នអញ្ញមញ្ញ​ប្ប​ច្ច័​យ នឧបនិស្សយ​ប្ប​ច្ច័​យ និ​ងន​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ១២ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ៧
ថយ | ទំព័រទី ២៧១ | បន្ទាប់
ID: 637829578908022795
ទៅកាន់ទំព័រ៖