ព្រះត្រៃបិដក ភាគ ៩៨
[៦៤៦] ធម៌ដែលមានសភាពតូចឆ្មារ ច្រឡំនឹងធម៌ ដែលមានសភាពតូចឆ្មារ ទើបកើតឡើង ព្រោះនឈានប្បច្ច័យ នមគ្គប្បច្ច័យ និងនវិប្បយុត្តប្បច្ច័យ គឺខន្ធ១ ដែលមានសភាពតូចឆ្មារ ក្នុងអរូប…។
[៦៤៧] ធម៌ដែលដល់នូវសភាពធំ ច្រឡំនឹងធម៌ ដែលដល់នូវសភាពធំ ទើបកើតឡើង ព្រោះនវិប្បយុត្តប្បច្ច័យ គឺខន្ធ១ ដែលដល់នូវសភាពធំ ក្នុងអរូប…។
[៦៤៨] ធម៌ដែលមានប្រមាណមិនបាន ច្រឡំនឹងធម៌ ដែលមានប្រមាណមិនបាន ទើបកើតឡើង ព្រោះនវិប្បយុត្តប្បច្ច័យ គឺខន្ធ១ ដែលមានប្រមាណមិនបាន ក្នុងអរូប…។
[៦៤៩] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៣ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៣ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយៈ។
[៦៥០] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ … ក្នុងនបុរេជាតប្បច្ច័យ នបច្ឆាជាតប្បច្ច័យ
ID: 637829581095623312
ទៅកាន់ទំព័រ៖