ព្រះត្រៃបិដក ភាគ ៩៨

នអា​សេវន​ប្ប​ច្ច័​យ នក​ម្ម​ប្ប​ច្ច័​យ នវិ​បា​កប្ប​ច្ច័​យ និ​ងន​វិប្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៣។ បណ្ឌិត​គប្បី​រាប់​យ៉ាងនេះ​ចុះ។

ចប់ អនុលោម​ប្ប​ច្ច​នីយៈ។


 [៦៥១] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ព្រោះ​នហេតុ​ប្ប​ច្ច័​យ … ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ១។ សេចក្តី​បំប្រួញ។ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។ បណ្ឌិត​គប្បី​រាប់​យ៉ាងនេះ​ចុះ។

ចប់ បច្ច​នី​យានុ​លោម។
សម្បយុត្ត​វារៈ ប្រាកដ​ស្មើដោយ​សំសដ្ឋ​វារៈ​ដែរ។


បញ្ហា​វារៈ


 [៦៥២] ធម៌​ដែល​មាន​សភាព​តូចឆ្មារ ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​សភាព​តូចឆ្មារ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ ដែល​មាន​សភាព​តូចឆ្មារ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។
 [៦៥៣] ធម៌​ដែល​ដល់​នូវ​សភាព​ធំ ជា​បច្ច័យ​នៃ​ធម៌ ដែល​ដល់​នូវ​សភាព​ធំ ដោយហេតុ​ប្ប​ច្ច័​យ (បាន​ដល់​វារៈ​នៃ​បុច្ឆា និង​វិសជ្ជនា) ៣លើក។ បវត្តិកាល និង​បដិសន្ធិ​កាល បណ្ឌិត​គប្បី​ធ្វើ​ផង​ចុះ។
 [៦៥៤] ធម៌​ដែល​មាន​ប្រមាណ​មិនបាន ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​ប្រមាណ​មិនបាន ដោយហេតុ​ប្ប​ច្ច័​យ (បាន​ដល់​វារៈ​នៃ​បុច្ឆា និង​វិសជ្ជនា) ៣លើក។
ថយ | ទំព័រទី ២៧៩ | បន្ទាប់
ID: 637829581540688382
ទៅកាន់ទំព័រ៖