ព្រះត្រៃបិដក ភាគ ៩៨
ពួកធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ពឹងផ្អែកនឹងធម៌ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង… គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលមានហេតុត្រូវលះដោយទស្សនៈផង វត្ថុផង ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ផង វត្ថុផង ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយទស្សនៈផង មហាភូតរូបទាំងឡាយផង ខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆាផង មោហៈផង។
[៥៣] ធម៌ដែលមានហេតុត្រូវលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលមានហេតុត្រូវលះដោយភាវនាផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ (បានដល់ពាក្យបុច្ឆា និងវិសជ្ជនា) ៣លើក។
[៥៤] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ពឹងផ្អែកនឹងធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ (បានដល់ពាក្យបុច្ឆា និងវិសជ្ជនា) ៣លើក។ (វារៈនេះ) ប្រាកដដូចអារម្មណប្បច្ច័យ ក្នុងបដិច្ចវារៈដែរ។ ដោយភាវនា … (បានដល់ពាក្យបុច្ឆា និងវិសជ្ជនា) ៣លើក។ (ពាក្យនេះ) ប្រាកដដូចបដិច្ចវារៈដែរ។
ID: 637829470736640963
ទៅកាន់ទំព័រ៖