ព្រះត្រៃបិដក ភាគ ៩៨

 [៦៥៥] ធម៌​ដែល​មាន​សភាព​តូចឆ្មារ ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​សភាព​តូចឆ្មារ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល​ឲ្យ​ទាន រក្សាសីល ធ្វើ​ឧបោសថកម្ម ហើយ​ពិចារណា​នូវ​កុសល​នោះ ពិចារណា​នូវ​ពួក​កុសល ដែល​ធ្លាប់​សន្សំ​ហើយ ក្នុង​កាលមុន ពួក​ព្រះ​អរិយៈ ពិចារណា​នូវ​គោត្រភូ ពិចារណា​នូវ​វោ​ទានៈ ពិចារណា​នូវ​ពួក​កិលេស ដែល​លះ​ហើយ ពិចារណា​នូវ​ពួក​កិលេស ដែល​សង្កត់សង្កិន​ហើយ ដឹង​នូវ​ពួក​កិលេស ដែល​ធ្លាប់​សន្សំ​ហើយ ក្នុង​កាលមុន ឃើញច្បាស់​នូវ​ចក្ខុ … នូវ​វត្ថុ … នូវ​ខន្ធ​ទាំងឡាយ ដែល​មាន​សភាព​តូចឆ្មារ ថា​មិន​ទៀង … ត្រេកអរ រីករាយ រាគៈ ប្រារព្ធ​នូវ​វត្ថុ​នោះ ទើប​កើតឡើង ទោមនស្ស​កើតឡើង រូបាយតនៈ ចក្ខុ។បេ។ ផោដ្ឋព្វា​យតនៈ ជា​បច្ច័យ​នៃ​កាយវិញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [៦៥៦] ធម៌​ដែល​មាន​សភាព​តូចឆ្មារ ជា​បច្ច័យ​នៃ​ធម៌ ដែល​ដល់​នូវ​សភាព​ធំ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល​ឃើញ​នូវ​រូប ដោយ​ទិព្វចក្ខុ នូវ​សំឡេង ដោយ​ទិព្វសោត​ធាតុ … ដឹង​នូវ​ចិត្ត​របស់​បុគ្គល​អ្នក​ព្រមព្រៀង ដោយចិត្ត​ដែល​មាន​សភាព​តូចឆ្មារ ដោយ​ចេ​តោ​បរិ​យញ្ញា​ណ ខន្ធ​ទាំងឡាយ ដែល​មាន​សភាព​តូចឆ្មារ ជា​បច្ច័យ​នៃ​ឥទ្ធិ​វិធ​ញ្ញាណ ចេ​តោ​បរិ​យញ្ញា​ណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មុ​បគញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៨០ | បន្ទាប់
ID: 637829581768263938
ទៅកាន់ទំព័រ៖