ព្រះត្រៃបិដក ភាគ ៩៨
[៦៥៧] ធម៌ដែលដល់នូវសភាពធំ ជាបច្ច័យនៃធម៌ ដែលដល់នូវសភាពធំ ដោយអារម្មណប្បច្ច័យ គឺអាកាសានញ្ចាយតនៈ (ជាបច្ច័យ) នៃវិញ្ញាណញ្ចាយតនៈ អាកិញ្ចញ្ញាយតនៈ ជាបច្ច័យនៃនេវសញ្ញានាសញ្ញាយតនៈ ដោយអារម្មណប្បច្ច័យ បុគ្គលដឹងនូវចិត្តរបស់បុគ្គលអ្នកព្រមព្រៀងដោយមហគ្គតចិត្ត ដោយចេតោបរិយញ្ញាណ ខន្ធទាំងឡាយ ដែលដល់នូវសភាពធំ ជាបច្ច័យ នៃឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៦៥៨] ធម៌ដែលដល់នូវសភាពធំ ជាបច្ច័យនៃធម៌ ដែលមានសភាពតូចឆ្មារ ដោយអារម្មណប្បច្ច័យ គឺបុគ្គលពិចារណានូវបឋមជ្ឈាន ពិចារណានូវនេវសញ្ញានាសញ្ញាយតនៈ ពិចារណានូវទិព្វចក្ខុ នូវទិព្វសោតធាតុ … ពិចារណានូវឥទិ្ធវិធញ្ញាណ ចេតោបរិយញ្ញាណ … បុព្វេនិវាសានុស្សតិញ្ញាណ … យថាកម្មុបគញ្ញាណ … ពិចារណានូវអនាគតំសញ្ញាណ ឃើញច្បាស់នូវខន្ធទាំងឡាយ ដែលដល់នូវសភាពធំ ថាមិនទៀង … ត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវវត្ថុនោះ កើតឡើង ទោមនស្សកើតឡើង។
ID: 637829582019280459
ទៅកាន់ទំព័រ៖