ព្រះត្រៃបិដក ភាគ ៩៨

 [៦៦២] ធម៌​ដែល​មាន​សភាព​តូចឆ្មារ ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​សភាព​តូចឆ្មារ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​បុគ្គល​ឲ្យ​ទាន រក្សាសីល ធ្វើ​ឧបោសថកម្ម ធ្វើ​បុញ្ញកម្ម​នោះ ឲ្យ​ជាទី​គោរព ហើយ​ពិចារណា ធ្វើ​បុញ្ញកម្ម​ទាំងឡាយ ដែល​សន្សំទុក​ល្អ​ហើយ ក្នុង​កាលមុន ឲ្យ​ជាទី​គោរព ហើយ​ពិចារណា ពួក​សេក្ខបុគ្គល ធ្វើ​នូវ​គោត្រភូ​ឲ្យ​ធ្ងន់ (ក្នុងចិត្ត) … ធ្វើ​នូវ​វោ​ទានៈ​ឲ្យ​ធ្ងន់ (ក្នុងចិត្ត) ហើយ​ពិចារណា ធ្វើ​នូវ​ចក្ខុ … នូវ​វត្ថុ ធ្វើ​នូវ​ពួក​ខន្ធ ដែល​មាន​សភាព​តូចឆ្មារ ឲ្យ​ធ្ងន់ (ក្នុងចិត្ត) ហើយ​ត្រេកអរ រីករាយ រាគៈ ធ្វើ​នូវ​វត្ថុ​នោះ ឲ្យ​ជាទី​គោរព ហើយ​កើតឡើង ទិដ្ឋិ​កើតឡើង។ ឯសហជាតា​ធិប​តិ គឺ​អធិបតិ​ធម៌ ដែល​មាន​សភាព​តូចឆ្មារ ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។
 [៦៦៣] ធម៌​ដែល​ដល់​នូវ​សភាព​ធំ ជា​បច្ច័យ​នៃ​ធម៌ ដែល​ដល់​នូវ​សភាព​ធំ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​សហជាតា​ធិប​តិ គឺ​អធិបតិ​ធម៌ ដែល​ដល់​នូវ​សភាព​ធំ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយ​អធិបតិ​ប្ប​ច្ច័​យ។
 [៦៦៤] ធម៌​ដែល​ដល់​នូវ​សភាព​ធំ ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​សភាព​តូចឆ្មារ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​បុគ្គល​ធ្វើ​នូវ​បឋមជ្ឈាន​ឲ្យ​ធ្ងន់ (ក្នុងចិត្ត) … នេវ​សញ្ញា​នា​សញ្ញា​យតនៈ … ទិព្វចក្ខុ
ថយ | ទំព័រទី ២៨៣ | បន្ទាប់
ID: 637829582488454684
ទៅកាន់ទំព័រ៖