ព្រះត្រៃបិដក ភាគ ៩៨

 [៦៧០] ធម៌​ដែល​មាន​សភាព​តូចឆ្មារ ជា​បច្ច័យ​នៃ​ធម៌ ដែល​ដល់​នូវ​សភាព​ធំ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ចុតិ​ចិត្ត ដែល​មាន​សភាព​តូចឆ្មារ ជា​បច្ច័យ​នៃ​ឧប​បតិ្តចិត្ត ដែល​ដល់​នូវ​សភាព​ធំ ដោយ​អនន្តរ​ប្ប​ច្ច័​យ ពួក​ខន្ធ​ដែល​មាន​សភាព​តូចឆ្មារ ជា​បច្ច័យ​នៃ​វុ​ដ្ឋានៈ ដែល​ដល់​នូវ​សភាព​ធំ និង​អនាគ​តំសញ្ញាណ ដោយ​អនន្តរ​ប្ប​ច្ច័​យ បរិកម្ម​បឋមជ្ឈាន … បរិកម្ម​នេវ​សញ្ញា​នា​សញ្ញា​យតនៈ … បរិកម្ម​ទិព្វចក្ខុ … បរិកម្ម​អនាគ​តំសញ្ញាណ ជា​បច្ច័យ​នៃ​អនាគ​តំសញ្ញាណ ដោយ​អនន្តរ​ប្ប​ច្ច័​យ។
 [៦៧១] ធម៌​ដែល​មាន​សភាព​តូចឆ្មារ ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​ប្រមាណ​មិនបាន ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​គោត្រភូ (ជា​បច្ច័យ) នៃ​មគ្គ វោ​ទានៈ (ជា​បច្ច័យ) នៃ​មគ្គ អនុលោម ជា​បច្ច័យ​នៃ​ផល​សមា​បតិ្ត ដោយ​អនន្តរ​ប្ប​ច្ច័​យ។
 [៦៧២] ធម៌​ដែល​ដល់​នូវ​សភាព​ធំ ជា​បច្ច័យ​នៃ​ធម៌ ដែល​ដល់​នូវ​សភាព​ធំ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ​មុនៗ ដែល​ដល់​នូវ​សភាព​ធំ ជា​បច្ច័យ​នៃ​ពួក​ខន្ធ​ក្រោយៗ ដែល​ដល់​នូវ​សភាព​ធំ ដោយ​អនន្តរ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៨៦ | បន្ទាប់
ID: 637829583304911487
ទៅកាន់ទំព័រ៖