ព្រះត្រៃបិដក ភាគ ៩៨
[៦៨១] ធម៌ដែលដល់នូវសភាពធំ (ជាបច្ច័យ) នៃធម៌ ដែលមានសភាពតូចឆ្មារ … ពួកខន្ធដែលដល់នូវសភាពធំ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយសហជាតប្បច្ច័យ គឺពួកខន្ធ ដែលដល់នូវសភាពធំ ជាបច្ច័យ នៃពួកកដត្តារូប ដោយសហជាតប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។
[៦៨២] ធម៌ដែលដល់នូវសភាពធំ (ជាបច្ច័យ) នៃធម៌ ដែលមានសភាពតូចឆ្មារផង នៃធម៌ដែលដល់នូវសភាពធំផង … គឺខន្ធ១ ដែលដល់នូវសភាពធំ ជាបច្ច័យនៃខន្ធ៣ផង ពួកចិត្តសមុដ្ឋានរូបផង ដោយសហជាតប្បច្ច័យ ខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ…។
[៦៨៣] ធម៌ដែលមានប្រមាណមិនបាន (ជាបច្ច័យ) នៃធម៌ ដែលមានប្រមាណមិនបាន … គឺខន្ធ១ ដែលមានប្រមាណមិនបាន ជាបច្ច័យ នៃខន្ធ៣ ដោយសហជាតប្បច្ច័យ។
[៦៨៤] ធម៌ដែលមានប្រមាណមិនបាន (ជាបច្ច័យ) នៃធម៌ ដែលមានសភាពតូចឆ្មារ … គឺពួកខន្ធ ដែលមានប្រមាណមិនបាន ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយសហជាតប្បច្ច័យ។
[៦៨៥] ធម៌ដែលមានប្រមាណមិនបាន (ជាបច្ច័យ) នៃធម៌ ដែលមានសភាពតូចឆ្មារផង ធម៌ដែលមានប្រមាណមិនបានផង … គឺខន្ធ១ ដែលមានប្រមាណមិនបាន ជាបច្ច័យនៃខន្ធ៣ផង ពួកចិត្តសមុដ្ឋានរូបផង ដោយសហជាតប្បច្ច័យ។
ID: 637829584135484834
ទៅកាន់ទំព័រ៖