ព្រះត្រៃបិដក ភាគ ៩៨

ធម៌​ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា ពឹងផ្អែក​នឹង​ធម៌ ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា​… គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា​… ខន្ធ២ ខន្ធ​ទាំងឡាយ ពឹងផ្អែក​នឹង​វត្ថុ ក្នុង​ខណៈ​នៃ​បដិសន្ធិ ចក្ខុវិញ្ញាណ ពឹងផ្អែក​នឹង​ចក្ខា​យតនៈ កាយវិញ្ញាណ ពឹងផ្អែក​នឹង​កាយាយតនៈ ខន្ធ​ទាំងឡាយ ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា ពឹងផ្អែក​នឹង​វត្ថុ។
 [៥៥] ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ ពឹងផ្អែក​នឹង​ធម៌ ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា​… ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ​ទាំងឡាយ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ ពឹងផ្អែក​នឹង​វត្ថុ ពួក​សម្បយុត្ត​កក្ខន្ធ ពឹងផ្អែក​នឹង​មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា។ ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា ពឹងផ្អែក​នឹង​ធម៌ ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា​… ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ​ទាំងឡាយ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា ពឹងផ្អែក​នឹង​វត្ថុ ពួក​សម្បយុត្ត​កក្ខន្ធ ពឹងផ្អែក​នឹង​មោហៈ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ។
ថយ | ទំព័រទី ២៩ | បន្ទាប់
ID: 637829470947218451
ទៅកាន់ទំព័រ៖