ព្រះត្រៃបិដក ភាគ ៩៨

 [៦៩០] ធម៌​ដែល​មាន​សភាព​តូចឆ្មារ ជា​បច្ច័យ​នៃ​ធម៌ ដែល​ដល់​នូវ​សភាព​ធំ ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ គឺ​វត្ថុ ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​ដល់​នូវ​សភាព​ធំ ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ។
 [៦៩១] ធម៌​ដែល​ដល់​នូវ​សភាព​ធំ (ជា​បច្ច័យ) នៃ​ធម៌ ដែល​ដល់​នូវ​សភាព​ធំ … គឺ​ខន្ធ១ ដែល​ដល់​នូវ​សភាព​ធំ ជា​បច្ច័យ​នៃ​ខន្ធ៣ ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ។
 [៦៩២] ធម៌​ដែល​ដល់​នូវ​សភាព​ធំ (ជា​បច្ច័យ) នៃ​ធម៌ ដែល​មាន​សភាព​តូចឆ្មារ … គឺ​ពួក​ខន្ធ ដែល​ដល់​នូវ​សភាព​ធំ ជា​បច្ច័យ​នៃ​វត្ថុ ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ។
 [៦៩៣] ធម៌​ដែល​ដល់​នូវ​សភាព​ធំ (ជា​បច្ច័យ) នៃ​ធម៌ ដែល​មាន​សភាព​តូចឆ្មារ​ផង ធម៌​ដែល​ដល់​នូវ​សភាព​ធំ​ផង … គឺ​ខន្ធ១ ដែល​ដល់​នូវ​សភាព​ធំ ជា​បច្ច័យ​នៃ​ខន្ធ៣ផង វត្ថុ​ផង ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ។
 [៦៩៤] ធម៌​ដែល​មាន​ប្រមាណ​មិនបាន (ជា​បច្ច័យ) នៃ​ធម៌ ដែល​មាន​ប្រមាណ​មិនបាន … គឺ​ខន្ធ១ ដែល​មាន​ប្រមាណ​មិនបាន ជា​បច្ច័យ​នៃ​ខន្ធ៣ ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ ខន្ធ២ …។
 [៦៩៥] ធម៌​ដែល​មាន​សភាព​តូចឆ្មារ​ក្តី ធម៌​ដែល​ដល់​នូវ​សភាព​ធំ​ក្តី ជា​បច្ច័យ​នៃ​ធម៌ ដែល​ដល់​នូវ​សភាព​ធំ ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ២៩១ | បន្ទាប់
ID: 637829584804622795
ទៅកាន់ទំព័រ៖