ព្រះត្រៃបិដក ភាគ ៩៨

គឺ​ខន្ធ១ ដែល​ដល់​នូវ​សភាព​ធំ​ក្តី វត្ថុ​ក្តី ជា​បច្ច័យ​នៃ​ខន្ធ៣ ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ។
 [៦៩៦] ធម៌​ដែល​មាន​សភាព​តូចឆ្មារ ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​សភាព​តូចឆ្មារ ដោយ​និស្សយ​ប្ប​ច្ច័​យ គឺ​ខន្ធ១ ដែល​មាន​សភាព​តូចឆ្មារ ជា​បច្ច័យ​នៃ​ខន្ធ៣ផង ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​និស្សយ​ប្ប​ច្ច័​យ ខន្ធ២ … ពួក​ខន្ធ (ជា​បច្ច័យ) នៃ​វត្ថុ វត្ថុជា​បច្ច័យ​នៃ​ពួក​ខន្ធ ដោយ​និស្សយ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ មហាភូត១។បេ។ មហាភូត១ របស់​ពួក​អសញ្ញ​សត្វ … ចក្ខា​យតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ កាយាយតនៈ (ជា​បច្ច័យ) នៃ​កាយវិញ្ញាណ វត្ថុ ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​មាន​សភាព​តូចឆ្មារ ដោយ​និស្សយ​ប្ប​ច្ច័​យ។
 [៦៩៧] ធម៌​ដែល​មាន​សភាព​តូចឆ្មារ (ជា​បច្ច័យ) នៃ​ធម៌ ដែល​ដល់​នូវ​សភាព​ធំ … គឺ​វត្ថុ ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​ដល់​នូវ​សភាព​ធំ ដោយ​និស្សយ​ប្ប​ច្ច័​យ វត្ថុ ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​ដល់​នូវ​សភាព​ធំ ដោយ​និស្សយ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ។
 [៦៩៨] ធម៌​ដែល​មាន​សភាព​តូចឆ្មារ (ជា​បច្ច័យ) នៃ​ធម៌ ដែល​មាន​ប្រមាណ​មិនបាន … គឺ​វត្ថុ ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​មាន​ប្រមាណ​មិនបាន ដោយ​និស្សយ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៩២ | បន្ទាប់
ID: 637829585081427301
ទៅកាន់ទំព័រ៖