ព្រះត្រៃបិដក ភាគ ៩៨

 [៧០៨] ធម៌​ដែល​មាន​សភាព​តូចឆ្មារ​ក្តី ធម៌​ដែល​ដល់​នូវ​សភាព​ធំ​ក្តី (ជា​បច្ច័យ) នៃ​ធម៌ ដែល​ដល់​នូវ​សភាព​ធំ … គឺ​ខន្ធ១ ដែល​ដល់​នូវ​សភាព​ធំ​ក្តី វត្ថុ​ក្តី ជា​បច្ច័យ​នៃ​ខន្ធ៣ ដោយ​និស្សយ​ប្ប​ច្ច័​យ ខន្ធ១ ដែល​ដល់​នូវ​សភាព​ធំ​ក្តី វត្ថុ​ក្តី ជា​បច្ច័យ​នៃ​ខន្ធ៣ ដោយ​និស្សយ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ២…។
 [៧០៩] ធម៌​ដែល​មាន​សភាព​តូចឆ្មារ ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​សភាព​តូចឆ្មារ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​នូវ​សទ្ធា ដែល​មាន​សភាព​តូចឆ្មារ ហើយ​ឲ្យ​ទាន សមាទានសីល ធ្វើ​ឧបោសថកម្ម ញុំាង​វិបស្សនា​ឲ្យ​កើតឡើង ដំឡើង​មានះ ប្រកាន់ទិដ្ឋិ នូវ​សីល ដែល​មាន​សភាព​តូចឆ្មារ … នូវ​បញ្ញា រាគៈ សេចក្តី​ប្រាថ្នា កាយិកសុខ … អាស្រ័យ​នូវ​សេនាសនៈ ហើយ​ឲ្យ​ទាន នូវ​សីល … នូវ​ឧបោសថកម្ម … ញុំាង​វិបស្សនា ឲ្យ​កើតឡើង សម្លាប់សត្វ បំបែក​សង្ឃ សទ្ធា ដែល​មាន​សភាព​តូចឆ្មារ … បញ្ញា រាគៈ សេចក្តី​ប្រាថ្នា កាយិកសុខ … សេនាសនៈ ជា​បច្ច័យ​នៃ​សទ្ធា ដែល​មាន​សភាព​តូចឆ្មារ នៃ​បញ្ញា រាគៈ សេចក្តី​ប្រាថ្នា កាយិកសុខ
ថយ | ទំព័រទី ២៩៥ | បន្ទាប់
ID: 637829585904319498
ទៅកាន់ទំព័រ៖