ព្រះត្រៃបិដក ភាគ ៩៨

 [៧១១] ធម៌​ដែល​មាន​សភាព​តូចឆ្មារ ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​ប្រមាណ​មិនបាន ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​នូវ​សទ្ធា ដែល​មាន​សភាព​តូចឆ្មារ ហើយ​ញុំាង​អប្បមាណ​ជ្ឈាន ឲ្យ​កើតឡើង ញុំាង​មគ្គ … ញុំាង​ផល​សមាបត្តិ​ឲ្យ​កើតឡើង នូវ​សីល ដែល​មាន​សភាព​តូចឆ្មារ … នូវ​បញ្ញា រាគៈ សេចក្តី​ប្រាថ្នា កាយិកសុខ … អាស្រ័យ​នូវ​សេនាសនៈ ហើយ​ញុំាង​អប្បមាណ​ជ្ឈាន ឲ្យ​កើតឡើង ញុំាង​មគ្គ … ញុំាង​ផល​សមាបត្តិ ឲ្យ​កើតឡើង សទ្ធា​ដែល​មាន​សភាព​តូចឆ្មារ … សេនាសនៈ ជា​បច្ច័យ​នៃ​សទ្ធា ដែល​មាន​ប្រមាណ​មិនបាន នៃ​បញ្ញា មគ្គ និង​ផល​សមាបត្តិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បរិកម្ម​នៃ​បឋម​មគ្គ ជា​បច្ច័យ​នៃ​បឋម​មគ្គ បរិកម្ម​នៃ​ចតុត្ថ​មគ្គ ជា​បច្ច័យ​នៃ​ចតុត្ថ​មគ្គ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៧១២] ធម៌​ដែល​ដល់​នូវ​សភាព​ធំ ជា​បច្ច័យ​នៃ​ធម៌ ដែល​ដល់​នូវ​សភាព​ធំ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​នូវ​សទ្ធា ដែល​ដល់​នូវ​សភាព​ធំ ហើយ​ញុំាង​មហ​គ្គ​តជ្ឈាន ឲ្យ​កើតឡើង ញុំាង​អភិញ្ញា … ញុំាង​សមា​បតិ្តឲ្យ​កើតឡើង នូវ​សីល ដែល​ដល់​នូវ​សភាព​ធំ … អាស្រ័យ​នូវ​បញ្ញា ហើយ​ញុំាង​មហ​គ្គ​តជ្ឈាន … ញុំាង​អភិញ្ញា
ថយ | ទំព័រទី ២៩៧ | បន្ទាប់
ID: 637829586367997422
ទៅកាន់ទំព័រ៖