ព្រះត្រៃបិដក ភាគ ៩៨
ញុំាងសមាបត្តិ ឲ្យកើតឡើង សទ្ធាដែលដល់នូវសភាពធំ … បញ្ញាជាបច្ច័យនៃសទ្ធា ដែលដល់នូវសភាពធំ និងបញ្ញា ដោយឧបនិស្សយប្បច្ច័យ បឋមជ្ឈាន ជាបច្ច័យនៃទុតិយជ្ឈាន អាកិញ្ចញ្ញាយតនៈ ជាបច្ច័យនៃនេវសញ្ញានាសញ្ញាយតនៈ ដោយឧបនិស្សយប្បច្ច័យ។
[៧១៣] ធម៌ដែលដល់នូវសភាពធំ (ជាបច្ច័យ) នៃធម៌ ដែលមានសភាពតូចឆ្មារ … បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ដែលដល់នូវសភាពធំ ហើយឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ញុំាងវិបស្សនា ឲ្យកើតឡើង តម្លើងមានះ ប្រកាន់ទិដ្ឋិ បុគ្គលអាស្រ័យនូវសីល ដែលដល់នូវសភាពធំ … អាស្រ័យនូវបញ្ញា ហើយឲ្យទាន … ញុំាងវិបស្សនា ឲ្យកើតឡើង។បេ។ សទ្ធាដែលដល់នូវសភាពធំ … បញ្ញា ជាបច្ច័យនៃសទ្ធា ដែលមានសភាពតូចឆ្មារ នៃបញ្ញា កាយិកសុខ និងកាយិកទុក្ខ ដោយឧបនិស្សយប្បច្ច័យ។
[៧១៤] ធម៌ដែលដល់នូវសភាពធំ (ជាបច្ច័យ) នៃធម៌ ដែលមានប្រមាណមិនបាន … បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ដែលដល់នូវសភាពធំ ហើយញុំាងឈាន ដែលមានប្រមាណមិនបាន ឲ្យកើតឡើង ញុំាងមគ្គ ញុំាងផលសមាបត្តិ ឲ្យកើតឡើង នូវសីល ដែលដល់នូវសភាពធំ … អាស្រ័យនូវបញ្ញា ហើយញុំាងឈាន ដែលមានប្រមាណមិនបាន … ញុំាងមគ្គ
ID: 637829586616482507
ទៅកាន់ទំព័រ៖