ព្រះត្រៃបិដក ភាគ ៩៨

ញុំាង​ផល​សមាបត្តិ​ឲ្យ​កើតឡើង សទ្ធា​ដែល​ដល់​នូវ​សភាព​ធំ … បញ្ញា ជា​បច្ច័យ​នៃ​សទ្ធា ដែល​មាន​ប្រមាណ​មិនបាន នៃ​បញ្ញា មគ្គ និង​ផល​សមាបត្តិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៧១៥] ធម៌​ដែល​មាន​ប្រមាណ​មិនបាន (ជា​បច្ច័យ) នៃ​ធម៌ ដែល​មាន​ប្រមាណ​មិនបាន … បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​នូវ​សទ្ធា ដែល​មាន​ប្រមាណ​មិនបាន ហើយ​ញុំាង​ឈាន ដែល​មាន​ប្រមាណ​មិនបាន​ឲ្យ​កើតឡើង ញុំាង​មគ្គ … ញុំាង​ផល​សមាបត្តិ ឲ្យ​កើតឡើង នូវ​សីល​ដែល​មាន​ប្រមាណ​មិនបាន … អាស្រ័យ​នូវ​បញ្ញា ហើយ​ញុំាង​ឈាន ដែល​មាន​ប្រមាណ​មិនបាន … ញុំាង​មគ្គ … ញុំាង​ផល​សមាបត្តិ​ឲ្យ​កើតឡើង សទ្ធា​ដែល​មាន​ប្រមាណ​មិនបាន … បញ្ញា ជា​បច្ច័យ​នៃ​សទ្ធា ដែល​មាន​ប្រមាណ​មិនបាន និង​បញ្ញា ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បឋម​មគ្គ (ជា​បច្ច័យ) នៃ​ទុតិយ​មគ្គ … តតិយ​មគ្គ (ជា​បច្ច័យ) នៃ​ចតុត្ថ​មគ្គ។
 [៧១៦] ធម៌​ដែល​មាន​ប្រមាណ​មិនបាន ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​សភាព​តូចឆ្មារ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។
ថយ | ទំព័រទី ២៩៩ | បន្ទាប់
ID: 637829586880119432
ទៅកាន់ទំព័រ៖