ព្រះត្រៃបិដក ភាគ ៩៨
ញុំាងសមាបត្តិ ឲ្យកើតឡើង សទ្ធា ដែលមានប្រមាណមិនបាន … បញ្ញា ជាបច្ច័យនៃសទ្ធា ដែលដល់នូវសភាពធំ និងបញ្ញា ដោយឧបនិស្សយប្បច្ច័យ ពួកព្រះអរិយៈ អាស្រ័យនូវមគ្គ ហើយញុំាងសមាបត្តិ ដែលមិនទាន់កើត ឲ្យកើតឡើង ចូលកាន់សមាបត្តិ ដែលកើតឡើងហើយ។
[៧១៨] ធម៌ដែលមានសភាពតូចឆ្មារ ជាបច្ច័យនៃធម៌ ដែលមានសភាពតូចឆ្មារ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺបុគ្គលឃើញច្បាស់នូវចក្ខុ ថាមិនទៀង … ត្រេកអរ រីករាយ រាគៈ ប្រារព្ធចក្ខុនោះ … ទោមនស្សកើតឡើង នូវសោត … នូវវត្ថុ ថាមិនទៀង … ទោមនស្ស កើតឡើង រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយបុរេជាតប្បច្ច័យ។ ឯវត្ថុបុរេជាត គឺចក្ខាយតនៈ ជាបច្ច័យ នៃចក្ខុវិញ្ញាណ កាយាយតនៈ។បេ។ វត្ថុ ជាបច្ច័យនៃពួកខន្ធ ដែលមានសភាពតូចឆ្មារ ដោយបុរេជាតប្បច្ច័យ។
[៧១៩] ធម៌ដែលមានសភាពតូចឆ្មារ ជាបច្ច័យនៃធម៌ ដែលដល់នូវសភាពធំ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺនូវរូប ដោយទិព្វចក្ខុ … នូវសំឡេង ដោយទិព្វសោតធាតុ…។ ឯវត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកខន្ធ ដែលដល់នូវសភាពធំ ដោយបុរេជាតប្បច្ច័យ។
ID: 637829587355791474
ទៅកាន់ទំព័រ៖