ព្រះត្រៃបិដក ភាគ ៩៨
(ជាបច្ច័យ) នៃគោត្រភូ អនុលោម ជាបច្ច័យនៃវោទានៈ ដោយអាសេវនប្បច្ច័យ។
[៧២៥] ធម៌ដែលមានសភាពតូចឆ្មារ ជាបច្ច័យនៃធម៌ ដែលដល់នូវសភាពធំ ដោយអាសេវនប្បច្ច័យ គឺបរិកម្មនៃបឋមជ្ឈាន ជាបច្ច័យនៃបឋមជ្ឈាននោះវិញ ដោយអាសេវនប្បច្ច័យ បរិកម្មនៃនេវសញ្ញានាសញ្ញាយតនៈ ជាបច្ច័យនៃនេវសញ្ញានាសញ្ញាយតនៈនោះវិញ ដោយអាសេវនប្បច្ច័យ បរិកម្មនៃទិព្វចក្ខុ … បរិកម្មនៃអនាគតំសញ្ញាណ ជាបច្ច័យនៃអនាគតំសញ្ញាណ ដោយអាសេវនប្បច្ច័យ។
[៧២៦] ធម៌ដែលមានសភាពតូចឆ្មារ ជាបច្ច័យនៃធម៌ ដែលមានប្រមាណមិនបាន ដោយអាសេវនប្បច្ច័យ គឺគោត្រភូ (ជាបច្ច័យ) នៃមគ្គ វោទានៈ ជាបច្ច័យនៃមគ្គ ដោយអាសេវនប្បច្ច័យ។
[៧២៧] ធម៌ដែលដល់នូវសភាពធំ ជាបច្ច័យនៃធម៌ ដែលដល់នូវសភាពធំ ដោយអាសេវនប្បច្ច័យ គឺពួកខន្ធ ដែលដល់នូវសភាពធំមុនៗ ជាបច្ច័យនៃពួកខន្ធក្រោយៗ ដោយអាសេវនប្បច្ច័យ។
[៧២៨] ធម៌ដែលមានសភាពតូចឆ្មារ ជាបច្ច័យនៃធម៌ ដែលមានសភាពតូចឆ្មារ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ដែលមានសភាពតូចឆ្មារ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ ចេតនា ដែលមានសភាពតូចឆ្មារ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង
ID: 637829587992885829
ទៅកាន់ទំព័រ៖