ព្រះត្រៃបិដក ភាគ ៩៨
[៧៣៤] ធម៌ដែលមានប្រមាណមិនបាន ជាបច្ច័យនៃធម៌ ដែលមានសភាពតូចឆ្មារផង ធម៌ដែលមានប្រមាណមិនបានផង ដោយកម្មប្បច្ច័យ គឺចេតនា ដែលមានប្រមាណមិនបាន ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។
[៧៣៥] ធម៌ដែលមានសភាពតូចឆ្មារ ជាបច្ច័យនៃធម៌ ដែលមានសភាពតូចឆ្មារ ដោយវិបាកប្បច្ច័យ គឺខន្ធ១ ដែលមានសភាពតូចឆ្មារ ជាវិបាក ជាបច្ច័យនៃខន្ធ៣ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយវិបាកប្បច្ច័យ ពួកខន្ធជាបច្ច័យនៃវត្ថុ ដោយវិបាកប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។
[៧៣៦] ធម៌ដែលដល់នូវសភាពធំ ជាបច្ច័យនៃធម៌ ដែលដល់នូវសភាពធំ ដោយវិបាកប្បច្ច័យ គឺបញ្ហាទាំង៣ បណ្ឌិតគប្បីធ្វើ តាំងអំពីបវត្តិកាល ដល់បដិសន្ធិកាល។
[៧៣៧] ធម៌ដែលមានប្រមាណមិនបាន ជាបច្ច័យនៃធម៌ ដែលមានប្រមាណមិនបាន ដោយវិបាកប្បច្ច័យ (បានដល់វារៈនៃបុច្ឆា និងវិសជ្ជនា) ៣លើក។ បវត្តិកាលតែម្យ៉ាង។
[៧៣៨] ធម៌ដែលមានសភាពតូចឆ្មារ ជាបច្ច័យនៃធម៌ ដែលមានសភាពតូចឆ្មារ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្ទ្រិយប្បច្ច័យ ជាបច្ច័យ ដោយឈានប្បច្ច័យ ជាបច្ច័យ ដោយមគ្គប្បច្ច័យ ជាបច្ច័យដោយសម្បយុត្តប្បច្ច័យ ជាបច្ច័យ ដោយវិប្បយុត្តប្បច្ច័យ
ID: 637829588938117716
ទៅកាន់ទំព័រ៖