ព្រះត្រៃបិដក ភាគ ៩៨

បាន​ដល់​សហជាត បុរេ​ជាត និង​បច្ឆា​ជាត។ សហជាត គឺ​ពួក​ខន្ធ ដែល​មាន​សភាព​តូចឆ្មារ ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ ពួក​ខន្ធ​ដែល​មាន​សភាព​តូចឆ្មារ ជា​បច្ច័យ​នៃ​ពួក​កដ​ត្តា​រូប ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ ក្នុង​បដិ​សន្ធិ​ក្ខ​ណៈ ពួក​ខន្ធ (ជា​បច្ច័យ) នៃ​វត្ថុ វត្ថុជា​បច្ច័យ នៃ​ពួក​ខន្ធ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ បុរេ​ជាត គឺ​ចក្ខា​យតនៈ ជា​បច្ច័យ នៃ​ចក្ខុវិញ្ញាណ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ កាយាយតនៈ ជា​បច្ច័យ នៃ​កាយវិញ្ញាណ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ វត្ថុ ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​មាន​សភាព​តូចឆ្មារ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ ឯបច្ឆា​ជាត គឺ​ពួក​ខន្ធ​ដែល​មាន​សភាព​តូចឆ្មារ ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។
 [៧៣៩] ធម៌​ដែល​មាន​សភាព​តូចឆ្មារ ជា​បច្ច័យ​នៃ​ធម៌ ដែល​ដល់​នូវ​សភាព​ធំ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បុរេ​ជាត។ សហជាត គឺ​វត្ថុ ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​ដល់​នូវ​សភាព​ធំ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ។ ឯបុរេ​ជាត គឺ​វត្ថុ ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​ដល់​នូវ​សភាព​ធំ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។
 [៧៤០] ធម៌​ដែល​មាន​សភាព​តូចឆ្មារ ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​ប្រមាណ​មិនបាន ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​បុរេ​ជាត គឺ​វត្ថុ ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​មាន​ប្រមាណ​មិនបាន ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៣០៧ | បន្ទាប់
ID: 637829589227675387
ទៅកាន់ទំព័រ៖