ព្រះត្រៃបិដក ភាគ ៩៨

របស់​ពួក​អសញ្ញ​សត្វ​…។ បុរេ​ជាត គឺ​បុគ្គល​ឃើញច្បាស់​នូវ​ចក្ខុ … នូវ​វត្ថុ ថា​មិន​ទៀង … ត្រេកអរ រីករាយ រាគៈ ប្រារព្ធ​នូវ​វត្ថុ​នោះ ទើប​កើតឡើង ទោមនស្ស ក៏​កើតឡើង រូបាយតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ ផោដ្ឋព្វា​យតនៈ ជា​បច្ច័យ​នៃ​កាយវិញ្ញាណ ដោយ​អត្ថិ​ប្ប​ច្ច័​យ ចកា្ខ​យតនៈ ជា​បច្ច័យ​នៃ​ចក្ខុវិញ្ញាណ ដោយ​អត្ថិ​ប្ប​ច្ច័​យ កាយាយតនៈ (ជា​បច្ច័យ) នៃ​កាយវិញ្ញាណ វត្ថុ ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​មាន​សភាព​តូចឆ្មារ ដោយ​អត្ថិ​ប្ប​ច្ច័​យ។ បច្ឆា​ជាត គឺ​ពួក​ខន្ធ ដែល​មាន​សភាព​តូចឆ្មារ ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​អត្ថិ​ប្ប​ច្ច័​យ។ កព​ឡិង្កា​រា​ហារ ជា​បច្ច័យ នៃ​កាយ​នេះ ដោយ​អត្ថិ​ប្ប​ច្ច័​យ។ ឯរូប​ជីវិតិន្រ្ទិយ ជា​បច្ច័យ​នៃ​ពួក​កដ​ត្តា​រូប ដោយ​អត្ថិ​ប្ប​ច្ច័​យ។
 [៧៤៤] ធម៌​ដែល​មាន​សភាព​តូចឆ្មារ ជា​បច្ច័យ​នៃ​ធម៌ ដែល​ដល់​នូវ​សភាព​ធំ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បុរេ​ជាត។ សហជាត គឺ​វត្ថុ ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​ដល់​នូវ​សភាព​ធំ ដោយ​អត្ថិ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ។ បុរេ​ជាត គឺ​បុគ្គល​ឃើញ​នូវ​រូប ដោយ​ទិព្វចក្ខុ នូវ​សំឡេង ដោយ​ទិព្វសោត​ធាតុ … វត្ថុ ជា​បច្ច័យ នៃ​ពួក​ខន្ធ​ដែល​ដល់​នូវ​សភាព​ធំ ដោយ​អត្ថិ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៣០៩ | បន្ទាប់
ID: 637829589686525741
ទៅកាន់ទំព័រ៖