ព្រះត្រៃបិដក ភាគ ៩៨
គឺពួកខន្ធ ដែលមានប្រមាណមិនបានក្តី កពឡិង្ការាហារក្តី ជាបច្ច័យនៃកាយនេះ ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកខន្ធ ដែលមានប្រមាណមិនបានក្តី រូបជីវិតិន្រ្ទិយក្តី ជាបច្ច័យនៃពួកកដត្តារូប ដោយអត្ថិប្បច្ច័យ។
[៧៥៣] ធម៌ដែលមានសភាពតូចឆ្មារក្តី ធម៌ដែលមានប្រមាណមិនបានក្តី ជាបច្ច័យនៃធម៌ ដែលមានប្រមាណមិនបាន ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺខន្ធ១ ដែលមានប្រមាណមិនបានក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២…។
[៧៥៤] ធម៌ដែលមានសភាពតូចឆ្មារក្តី ធម៌ដែលដល់នូវសភាពធំក្តី ជាបច្ច័យនៃធម៌ ដែលមានសភាពតូចឆ្មារ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ។ សហជាត គឺពួកខន្ធ ដែលដល់នូវសភាពធំក្តី ពួកមហាភូតក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ ពួកខន្ធដែលដល់នូវសភាពធំក្តី ពួកមហាភូតក្តី ជាបច្ច័យនៃពួកកដត្តារូប ដោយអត្ថិប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។ បច្ឆាជាត គឺពួកខន្ធដែលដល់នូវសភាពធំក្តី កពឡិង្ការាហារក្តី (ជាបច្ច័យ) នៃកាយនេះ។ ឯបច្ឆាជាត គឺពួកខន្ធ ដែលដល់នូវសភាពធំក្តី រូបជីវិតិន្ទ្រិយក្តី ជាបច្ច័យនៃពួកកដត្តារូប ដោយអត្ថិប្បច្ច័យ។
ID: 637829590465643550
ទៅកាន់ទំព័រ៖