ព្រះត្រៃបិដក ភាគ ៩៨
[៧៥៥] ធម៌ដែលមានសភាពតូចឆ្មារក្តី ធម៌ដែលដល់នូវសភាពធំក្តី ជាបច្ច័យនៃធម៌ ដែលដល់នូវសភាពធំ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺខន្ធ១ ដែលដល់នូវសភាពធំក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២ … ខន្ធ១ ដែលដល់នូវសភាពធំក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី វត្ថុក្តី … ជាបច្ច័យដោយនត្ថិប្បច្ច័យ ជាបច្ច័យដោយវិគតប្បច្ច័យ ជាបច្ច័យដោយអវិគតប្បច្ច័យ។
[៧៥៦] ក្នុងហេតុប្បច្ច័យ មានវារៈ៧ ក្នុងអារម្មណប្បច្ច័យ មានវារៈ៧ ក្នុងអធិបតិប្បច្ច័យ មានវារៈ៧ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសហជាតប្បច្ច័យ មានវារៈ១១ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៧ ក្នុងនិស្សយប្បច្ច័យ មានវារៈ១៣ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងបច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ៤ ក្នុងកម្មប្បច្ច័យ មានវារៈ៧ ក្នុងវិបាកប្បច្ច័យ អាហារប្បច្ច័យ ឥន្ទ្រិយប្បច្ច័យ ឈានប្បច្ច័យ និងមគ្គប្បច្ច័យ មានវារៈ៧ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងអត្ថិប្បច្ច័យ មានវារៈ១៣ ក្នុងនត្ថិប្បច្ច័យ មានវារៈ៩
ID: 637829590707201934
ទៅកាន់ទំព័រ៖