ព្រះត្រៃបិដក ភាគ ៩៨

 [៧៦៧] ធម៌​ដែល​មាន​ប្រមាណ​មិនបាន ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​សភាព​តូចឆ្មារ​ផង ធម៌​ដែល​មាន​ប្រមាណ​មិនបាន​ផង ដោយ​សហជាត​ប្ប​ច្ច័​យ។
 [៧៦៨] ធម៌​ដែល​មាន​សភាព​តូចឆ្មារ​ក្តី ធម៌​ដែល​មាន​ប្រមាណ​មិនបាន​ក្តី ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​សភាព​តូចឆ្មារ … បាន​ដល់​សហជាត បច្ឆា​ជាត អាហារ និង​ឥន្ទ្រិយ។
 [៧៦៩] ធម៌​ដែល​មាន​សភាព​តូចឆ្មារ​ក្តី ធម៌​ដែល​មាន​ប្រមាណ​មិនបាន​ក្តី ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​ប្រមាណ​មិនបាន … បាន​ដល់​សហជាត និង​បុរេ​ជាត។
 [៧៧០] ធម៌​ដែល​មាន​សភាព​តូចឆ្មារ​ក្តី ធម៌​ដែល​ដល់​នូវ​សភាព​ធំ​ក្តី ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​សភាព​តូចឆ្មារ … បាន​ដល់​សហជាត បច្ឆា​ជាត អាហារ និង​ឥន្ទ្រិយ។
 [៧៧១] ធម៌​ដែល​មាន​សភាព​តូចឆ្មារ​ក្តី ធម៌​ដែល​ដល់​នូវ​សភាព​ធំ​ក្តី ជា​បច្ច័យ​នៃ​ធម៌ ដែល​ដល់​នូវ​សភាព​ធំ បាន​ដល់​សហជាត និង​បុរេ​ជាត។
 [៧៧២] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ១៥ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១៥ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ នអនន្តរ​ប្ប​ច្ច័​យ និ​ងន​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ១៥ ក្នុង​នសហជាត​ប្ប​ច្ច័​យ មាន​វារៈ១២ ក្នុង​នអញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ១២ ក្នុង​ននិស្សយ​ប្ប​ច្ច័​យ មាន​វារៈ១២
ថយ | ទំព័រទី ៣១៦ | បន្ទាប់
ID: 637829591696953335
ទៅកាន់ទំព័រ៖