ព្រះត្រៃបិដក ភាគ ៩៨
ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយទស្សនៈ ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលមានហេតុត្រូវលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយភាវនា ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ពឹងផ្អែកនឹងធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយទស្សនៈ ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងមហាភូតទាំងឡាយ។ ធម៌ដែលមានហេតុត្រូវលះដោយភាវនាក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ពឹងផ្អែកនឹងធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយភាវនា ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងមហាភូតទាំងឡាយ។
ID: 637829471796809875
ទៅកាន់ទំព័រ៖