ព្រះត្រៃបិដក ភាគ ៩៨
[៦០] ធម៌ដែលមានហេតុត្រូវលះដោយភាវនា ពឹងផ្អែកនឹងធម៌ដែលមានហេតុត្រូវលះដោយភាវនាផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលមានហេតុត្រូវលះដោយភាវនាផង វត្ថុផង (បានដល់ពាក្យបុច្ឆា និងវិសជ្ជនា) ៣លើក។ (វារៈនេះ) ប្រាកដស្មើដោយទស្សនវារៈដែរ។ ព្រោះអនន្តរប្បច្ច័យ និងសមនន្តរប្បច្ច័យ។
[៦១] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ពឹងផ្អែកនឹងធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះសហជាតប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលមានហេតុត្រូវលះដោយទស្សនៈ។ ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះសហជាតប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកខន្ធ ដែលមានហេតុត្រូវលះដោយទស្សនៈ មោហៈ ដែលច្រឡំដោយវិចិកិច្ឆាក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា។ ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ពឹងផ្អែកនឹងធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ…
ID: 637829472241135829
ទៅកាន់ទំព័រ៖