ព្រះត្រៃបិដក ភាគ ៩៨

គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹងផ្អែក​នឹង​ខន្ធ១ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ ខន្ធ៣ក្តី មោហៈ​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា (ពឹងផ្អែក) នឹង​ខន្ធ២ …។ ពឹងផ្អែក​នឹង​ធម៌ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា។ សេចក្តី​បំប្រួញ។ វារៈ៣។ (វារៈ​នេះ) ដូចគ្នានឹង​ទស្សន​វារៈ​ដែរ។
 [៦២] ធម៌​ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា ពឹងផ្អែក​នឹង​ធម៌ ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា ទើប​កើតឡើង ព្រោះ​សហជាត​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹងផ្អែក​នឹង​ខន្ធ១ ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ វត្ថុ ពឹងផ្អែក​នឹង​ពួក​ខន្ធ​ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​ខន្ធ​ពឹងផ្អែក​នឹង​វត្ថុ មហាភូត៣ ពឹងផ្អែក​នឹង​មហាភូត១ ចក្ខុវិញ្ញាណ ពឹងផ្អែក​នឹង​ចក្ខា​យតនៈ របស់​ពួក​អសញ្ញ​សត្វ ពឹងផ្អែក​នឹង​កាយាយតនៈ … ពួក​ខន្ធ​ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា ពឹងផ្អែក​នឹង​វត្ថុ។ ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ ពឹងផ្អែក​នឹង​ធម៌ ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា
ថយ | ទំព័រទី ៣៦ | បន្ទាប់
ID: 637829472476646962
ទៅកាន់ទំព័រ៖