ព្រះត្រៃបិដក ភាគ ៩៨

ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ​ក្តី ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា​ក្តី ពឹងផ្អែក​នឹង​ធម៌ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ​ផង ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា​ផង ទើប​កើតឡើង ព្រោះ​សហជាត​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ​ផង វត្ថុ​ផង ខន្ធ២ … ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ពួក​ខន្ធ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ​ផង ពួក​មហាភូត​ផង ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា​ផង មោហៈ​ផង ខន្ធ២ … ខន្ធ៣ក្តី មោហៈ​ក្តី ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា​ផង វត្ថុ​ផង ខន្ធ២ក្តី មោហៈ​ក្តី ពឹងផ្អែក​នឹង​ខន្ធ២ផង វត្ថុ​ផង។
 [៦៤] ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា ពឹងផ្អែក​នឹង​ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា​ផង ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា​ផង ទើប​កើតឡើង ព្រោះ​សហជាត​ប្ប​ច្ច័​យ (បាន​ដល់​ពាក្យ​បុច្ឆា និង​វិសជ្ជនា) ៣លើក។
ថយ | ទំព័រទី ៣៩ | បន្ទាប់
ID: 637829473128842353
ទៅកាន់ទំព័រ៖