ព្រះត្រៃបិដក ភាគ ៩៨

គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹងផ្អែក​នឹង​ខន្ធ១ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ ខន្ធ២។បេ។ ពួក​ខន្ធ​ពឹងផ្អែក​នឹង​វត្ថុ ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ ចិត្តសមុដ្ឋាន​រូប (ពឹងផ្អែក) នឹង​ពួក​ខន្ធ ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ ខន្ធ៣ក្តី មោហៈ​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ខន្ធ២ … ពួក​ខន្ធ​ក្តី មោហៈ​ក្តី (ពឹងផ្អែក) នឹង​វត្ថុ ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ពួក​ខន្ធ ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ។
 [៦៧] ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា ពឹងផ្អែក​នឹង​ធម៌ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា … (បាន​ដល់​ពាក្យ​បុច្ឆា និង​វិសជ្ជនា) ៣លើក។ (វារៈ​នេះ) ដូចគ្នានឹង​ទស្សនៈ​វារៈ​ដែរ។
 [៦៨] ធម៌​ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា ពឹងផ្អែក​នឹង​ធម៌ ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា ទើប​កើតឡើង ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹងផ្អែក​នឹង​ខន្ធ១ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា ខន្ធ២ … ពួក​ខន្ធ (ពឹងផ្អែក) នឹង​វត្ថុ ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ ចិត្តសមុដ្ឋាន​រូប (ពឹងផ្អែក) នឹង​ពួក​ខន្ធ ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ នឹង​មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា …
ថយ | ទំព័រទី ៤១ | បន្ទាប់
ID: 637829473652177227
ទៅកាន់ទំព័រ៖