ព្រះត្រៃបិដក ភាគ ៩៨
ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងមោហៈ ដែលច្រឡំដោយឧទ្ធច្ចៈ (ពឹងផ្អែក) នឹងមោហៈ ព្រោះវិប្បយុត្តប្បច្ច័យ វត្ថុ ពឹងផ្អែកនឹងពួកខន្ធ ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធពឹងផ្អែកនឹងវត្ថុ ពួកខន្ធ (ពឹងផ្អែក) នឹងវត្ថុ ព្រោះវិប្បយុត្តប្បច្ច័យ វត្ថុ (ពឹងផ្អែក) នឹងពួកខន្ធ ព្រោះវិប្បយុត្តប្បច្ច័យ មហាភូត៣ ពឹងផ្អែកនឹងមហាភូត១ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកមហាភូត កដត្តារូប និងឧបាទារូប (ពឹងផ្អែក) នឹងពួកខន្ធ ព្រោះវិប្បយុត្តប្បច្ច័យ។ ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ពឹងផ្អែកនឹងធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា …ព្រោះវិប្បយុត្តប្បច្ច័យ គឺពួកខន្ធ ដែលមានហេតុត្រូវលះដោយទស្សនៈ ពឹងផ្អែកនឹងវត្ថុ ព្រោះវិប្បយុត្តប្បច្ច័យ ពួកសម្បយុត្តកក្ខន្ធ ពឹងផ្អែកនឹងមោហៈ ដែលច្រឡំដោយវិចិកិច្ឆា (ពឹងផ្អែក) នឹងវត្ថុ ព្រោះវិប្បយុត្តប្បច្ច័យ។ ធម៌ដែលមានហេតុត្រូវលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា … គឺពួកខន្ធ ដែលមានហេតុត្រូវលះដោយភាវនា ពឹងផ្អែកនឹងវត្ថុ (ពឹងផ្អែក) នឹងវត្ថុ ព្រោះវិប្បយុត្តប្បច្ច័យ ពួកសម្បយុត្តកក្ខន្ធ ពឹងផ្អែកនឹងមោហៈ ដែលច្រឡំដោយឧទ្ធច្ចៈ (ពឹងផ្អែក) នឹងវត្ថុ ព្រោះវិប្បយុត្តប្បច្ច័យ។
ID: 637829473833405178
ទៅកាន់ទំព័រ៖