ព្រះត្រៃបិដក ភាគ ៩៨
ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ពឹងផ្អែកនឹងធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា … គឺពួកខន្ធ ដែលមានហេតុត្រូវលះដោយទស្សនៈ ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកមហាភូត ពួកខន្ធពឹងផ្អែកនឹងវត្ថុ ព្រោះវិប្បយុត្តប្បច្ច័យ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកខន្ធ ព្រោះវិប្បយុត្តប្បច្ច័យ ពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ពួកខន្ធ (ពឹងផ្អែក) នឹងវត្ថុ ព្រោះវិប្បយុត្តប្បច្ច័យ ចិត្តសមុដ្ឋានរូប (ពឹងផ្អែក) នឹងមោហៈ ព្រោះវិប្បយុត្តប្បច្ច័យ ពួកខន្ធដែលច្រឡំដោយវិចិកិច្ឆាក្តី មោហៈក្តី ពឹងផ្អែកនឹងវត្ថុ (ពឹងផ្អែក) នឹងវត្ថុ ព្រោះវិប្បយុត្តប្បច្ច័យ។ ធម៌ដែលមានហេតុត្រូវលះដោយភាវនាក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ពឹងផ្អែកនឹងធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា … ដោយភាវនា ពឹងផ្អែកនឹងវត្ថុ។បេ។ (ពាក្យនេះ) ដូចគ្នានឹងទស្សនៈដែរ។
[៦៩] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ពឹងផ្អែកនឹងធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈផង ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង …
ID: 637829474042651633
ទៅកាន់ទំព័រ៖