ព្រះត្រៃបិដក ភាគ ៩៨

ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​ឥន្ទ្រិយ​ប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​ឈាន​ប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​សម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​វិប្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​អត្ថិ​ប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១៧។ បណ្ឌិត​ត្រូវ​រាប់​យ៉ាងនេះ។

ចប់ អនុលោម។


 [៧១] ធម៌​ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា ពឹងផ្អែក​នឹង​ធម៌ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ពឹងផ្អែក​នឹង​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា។
 [៧២] ធម៌​ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា ពឹងផ្អែក​នឹង​ធម៌ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា … គឺ​មោហៈ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ ពឹងផ្អែក​នឹង​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ។
ថយ | ទំព័រទី ៤៦ | បន្ទាប់
ID: 637829474702535341
ទៅកាន់ទំព័រ៖