ព្រះត្រៃបិដក ភាគ ៩៨
[៧៣] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា … គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ១ ជាអហេតុកៈ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាអហេតុកៈ ក្នុងអហេតុកប្បដិសន្ធិក្ខណៈ។ បរិបូណ៌។ ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតនៈ កាយវិញ្ញាណ ពឹងផ្អែកនឹងកាយាយតនៈ ពួកខន្ធដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាអហេតុកៈ ពឹងផ្អែកនឹងវត្ថុ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងវត្ថុ។
[៧៤] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង … គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆាផង វត្ថុផង។
[៧៥] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលមានហេតុត្រូវលះដោយភាវនាផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ
ID: 637829474938307475
ទៅកាន់ទំព័រ៖