ព្រះត្រៃបិដក ភាគ ៩៨

 [៥] ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា អាស្រ័យ​ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា​ផង ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា​ផង​… គឺ​ខន្ធ៣ អាស្រ័យ​ខន្ធ១ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ផង មោហៈ​ផង ខន្ធ២ អាស្រ័យ​ខន្ធ២ផង មោហៈ​ផង។ ធម៌​ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា អាស្រ័យ​ធម៌ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា​ផង ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា​ផង … គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា​ផង មហាភូត​ទាំងឡាយ​ផង ចិត្តសមុដ្ឋាន​រូប អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ផង មោហៈ​ផង។ ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា​ក្តី ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា​ក្តី អាស្រ័យ​ធម៌ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា​ផង ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា​ផង​… គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​ខន្ធ១ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ផង មោហៈ​ផង។
 [៦] ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ អាស្រ័យ​ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​ខន្ធ១ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ ខន្ធ២ អាស្រ័យ​ខន្ធ២។
ថយ | ទំព័រទី ៥ | បន្ទាប់
ID: 637829464899414387
ទៅកាន់ទំព័រ៖