ព្រះត្រៃបិដក ភាគ ៩៨

នឧបនិស្សយ​ប្ប​ច្ច័​យ និ​ងន​បុរេ​ជាត​ប្ប​ច្ច័​យ។ (ពាក្យ​នេះ) ដូចគ្នានឹង​បច្ច​នីយៈ ក្នុង​បដិ​ច្ច​វារៈ​ដែរ។ បញ្ហា១៣ មិន​ផ្សេងគ្នា​ទេ។ ព្រោះ​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ និ​ងន​អា​សេវន​ប្ប​ច្ច័​យ។
 [៨២] ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ ពឹងផ្អែក​នឹង​ធម៌ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ គឺ​ចេតនា ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ ពឹងផ្អែក​នឹង​ពួក​ខន្ធ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ។
 [៨៣] ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា ពឹងផ្អែក​នឹង​ធម៌ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា ទើប​កើតឡើង ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ គឺ​ចេតនា ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា ពឹងផ្អែក​នឹង​ពួក​ខន្ធ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា។
 [៨៤] ធម៌​ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា ពឹងផ្អែក​នឹង​ធម៌ ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា ទើប​កើតឡើង ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ គឺ​ចេតនា ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា ពឹងផ្អែក​នឹង​ពួក​ខន្ធ ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា ពា​ហិរ … អាហារ​សមុដ្ឋាន … ឧតុសមុដ្ឋាន … ចេតនា ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា ពឹងផ្អែក​នឹង​វត្ថុ។
ថយ | ទំព័រទី ៥០ | បន្ទាប់
ID: 637829475795162762
ទៅកាន់ទំព័រ៖