ព្រះត្រៃបិដក ភាគ ៩៨

ធម៌ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ ពឹងផ្អែក​នឹង​ធម៌ ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា ទើប​កើតឡើង ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ គឺ​ចេតនា ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ ពឹងផ្អែក​នឹង​វត្ថុ សម្បយុត្ត​កចេតនា ពឹងផ្អែក​នឹង​មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា។ ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា ពឹងផ្អែក​នឹង​ធម៌ ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា … គឺ​ចេតនា ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា ពឹងផ្អែក​នឹង​វត្ថុ សម្បយុត្ត​កចេតនា ពឹងផ្អែក​នឹង​មោហៈ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ។
 [៨៥] ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ ពឹងផ្អែក​នឹង​ធម៌ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ​ផង ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា​ផង … គឺ​ចេតនា ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ ពឹងផ្អែក​នឹង​ពួក​ខន្ធ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ​ផង វត្ថុ​ផង សម្បយុត្ត​កចេតនា ពឹងផ្អែក​នឹង​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា​ផង មោហៈ​ផង។
 [៨៦] ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា ពឹងផ្អែក​នឹង​ធម៌ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា​ផង ធម៌​ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា​ផង ទើប​កើតឡើង
ថយ | ទំព័រទី ៥១ | បន្ទាប់
ID: 637829476041055864
ទៅកាន់ទំព័រ៖