ព្រះត្រៃបិដក ភាគ ៩៨
ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលមានហេតុត្រូវលះដោយភាវនា ពឹងផ្អែកនឹងពួកខន្ធ ដែលមានហេតុត្រូវលះដោយភាវនាផង វត្ថុផង សម្បយុត្តកចេតនា ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយឧទ្ធច្ចៈផង មោហៈផង។
[៨៧] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ពឹងផ្អែកនឹងធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះនវិបាកប្បច្ច័យ។ បរិបូណ៌។ បដិសន្ធិមិនមានទេ។ … ព្រោះនអាហារប្បច្ច័យ ពាហិរ … ឧតុសមុដ្ឋាន … របស់ពួកអសញ្ញសត្វ …។ … ព្រោះនឥន្ទ្រិយប្បច្ច័យ ពាហិរ … អាហារសមុដ្ឋាន … ឧតុសមុដ្ឋាន…រូបជីវិតិន្ទ្រិយ ពឹងផ្អែកនឹងពួកមហាភូត របស់ពួកអសញ្ញសត្វ។ … ព្រោះនឈានប្បច្ច័យ ខន្ធ១ ដែលច្រឡំដោយបញ្ចវិញ្ញាណ …ពាហិរ … អាហារសមុដ្ឋាន … ឧតុសមុដ្ឋាន … របស់ពួកអសញ្ញសត្វ …។… ព្រោះនមគ្គប្បច្ច័យ (ខន្ធ) ១ ជាអហេតុកៈ … ព្រោះនសម្បយុត្តប្បច្ច័យ និងនវិប្បយុត្តប្បច្ច័យ។ ពាក្យនេះ មិនផ្សេងគ្នាទេ ដូចគ្នានឹងនវិប្បយុត្តប្បច្ច័យ ក្នុងបដិច្ចវារប្បច្ចនីយៈដែរ។ មានវារៈ១១។ ព្រោះនោនត្ថិប្បច្ច័យ និងនោវិគតប្បច្ច័យ។
ID: 637829476256306828
ទៅកាន់ទំព័រ៖