ព្រះត្រៃបិដក ភាគ ៩៨

សំសដ្ឋ​វារៈ


 [៩១] ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ ច្រឡំ​នឹង​ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ច្រឡំ​នឹង​ខន្ធ១ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ ខន្ធ២ ច្រឡំ​នឹង​ខន្ធ២។
 [៩២] ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា ច្រឡំ​នឹង​ធម៌ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា … គឺ​ខន្ធ៣ ច្រឡំ​នឹង​ខន្ធ១ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា ខន្ធ២ ច្រឡំ​នឹង​ខន្ធ២។
 [៩៣] ធម៌​ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា ច្រឡំ​នឹង​ធម៌ ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ​មិន​ត្រូវ​លះ​ដោយ​ភាវនា … គឺ​ខន្ធ៣ ច្រឡំ​នឹង​ខន្ធ១ ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា ក្នុង​បដិ​សន្ធិ​ក្ខ​ណៈ​…។ ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ ច្រឡំ​នឹង​ធម៌ ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា … ពួក​សម្បយុត្ត​កក្ខន្ធ ច្រឡំ​នឹង​មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា។ ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា ច្រឡំ​នឹង​ធម៌ ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា … គឺ​ពួក​សម្បយុត្ត​កក្ខន្ធ ច្រឡំ​នឹង​មោហៈ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ។
ថយ | ទំព័រទី ៥៥ | បន្ទាប់
ID: 637829477241677406
ទៅកាន់ទំព័រ៖