ព្រះត្រៃបិដក ភាគ ៩៨
ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈក្តី ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ច្រឡំនឹងធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ … គឺខន្ធ៣ក្តី មោហៈក្តី ច្រឡំនឹងខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆា ខន្ធ២…។ ច្រឡំនឹងធម៌ ដែលមានហេតុត្រូវលះដោយភាវនា … (បានដល់ពាក្យបុច្ឆា និងវិសជ្ជនា) ៣លើក។
[៩៧] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ច្រឡំនឹងធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា … គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ខន្ធ២ ច្រឡំនឹងខន្ធ២ ក្នុងបដិសន្ធិក្ខណៈ …។ ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ច្រឡំនឹងធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា… គឺពួកសម្បយុត្តកក្ខន្ធ ច្រឡំនឹងមោហៈ ដែលច្រឡំដោយវិចិកិច្ឆា។ ធម៌ដែលមានហេតុត្រូវលះដោយភាវនា ច្រឡំនឹងធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា … គឺពួកសម្បយុត្តកក្ខន្ធ ច្រឡំនឹងមោហៈ ដែលច្រឡំដោយឧទ្ធច្ចៈ។
ID: 637829477686970129
ទៅកាន់ទំព័រ៖