ព្រះត្រៃបិដក ភាគ ៩៨

 [៩៨] ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ ច្រឡំ​នឹង​ធម៌ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ​ផង ធម៌​ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា​ផង … គឺ​ខន្ធ៣ ច្រឡំ​នឹង​ខន្ធ១ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា​ផង មោហៈ​ផង ច្រឡំ​នឹង​ខន្ធ២ផង មោហៈ​ផង។
 [៩៩] ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា ច្រឡំ​នឹង​ធម៌ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា​ផង ធម៌​ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា​ផង ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ច្រឡំ​នឹង​ខន្ធ១ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ផង មោហៈ​ផង ខន្ធ២ …។
 [១០០] ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ ច្រឡំ​នឹង​ធម៌ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​អធិបតិ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ច្រឡំ​នឹង​ខន្ធ១ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ (ច្រឡំ) នឹង​ខន្ធ២ …។ … ច្រឡំ​នឹង​ធម៌ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា … ខន្ធ១។ ធម៌​ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា ច្រឡំ​នឹង​ធម៌ ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា ទើប​កើតឡើង
ថយ | ទំព័រទី ៥៨ | បន្ទាប់
ID: 637829477932446006
ទៅកាន់ទំព័រ៖