ព្រះត្រៃបិដក ភាគ ៩៨

ធម៌​ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា អាស្រ័យ​ធម៌ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា។ ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ​ផង ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា​ផង អាស្រ័យ​ធម៌ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ​… ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី មោហៈ​ក្តី អាស្រ័យ​ខន្ធ១ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ខន្ធ២ក្តី មោហៈ​ក្តី អាស្រ័យ​ខន្ធ២។
 [៧] ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា អាស្រ័យ​ធម៌ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ (បាន​ដល់​ពាក្យ​បុច្ឆា និង​វិសជ្ជនា) ៣លើក។ (ដំណើរ​នេះ) បណ្ឌិត​គប្បី​ចែក ដូចជា​ទស្សនៈ​ដែរ។
 [៨] ធម៌​ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា អាស្រ័យ​ធម៌ ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​ខន្ធ១ ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា ខន្ធ២ អាស្រ័យ​ខន្ធ២ ខន្ធ​ទាំងឡាយ អាស្រ័យ​វត្ថុ ក្នុង​ខណៈ​នៃ​បដិសន្ធិ។
ថយ | ទំព័រទី ៦ | បន្ទាប់
ID: 637829465133982999
ទៅកាន់ទំព័រ៖