ព្រះត្រៃបិដក ភាគ ៩៨
ក្នុងមគ្គប្បច្ច័យ មានវារៈ១១ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ១១ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ១១ ក្នុងអត្ថិប្បច្ច័យ មានវារៈ១១ ក្នុងនត្ថិប្បច្ច័យ មានវារៈ១១ ក្នុងវិគតប្បច្ច័យ មានវារៈ១១ ក្នុងអវិគតប្បច្ច័យ មានវារៈ១១។ បណ្ឌិតគប្បីរាប់យ៉ាងនេះ។
ចប់ អនុលោម។
[១០៣] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ច្រឡំនឹងធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំនឹងពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា។
[១០៤] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ច្រឡំនឹងធម៌ ដែលមានហេតុត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយឧទ្ធច្ចៈ ច្រឡំនឹងពួកខន្ធ ដែលច្រឡំដោយឧទ្ធច្ចៈ។
[១០៥] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ច្រឡំនឹងធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ច្រឡំនឹងខន្ធ១ ជាអហេតុកៈ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ខន្ធ២ ច្រឡំនឹងខន្ធ២ ក្នុងអហេតុកប្បដិសន្ធិក្ខណៈ …។
ID: 637829478541615517
ទៅកាន់ទំព័រ៖