ព្រះត្រៃបិដក ភាគ ៩៨
[១១១] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយហេតុប្បច្ច័យ។
[១១២] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃធម៌ដែលមានហេតុត្រូវលះដោយទស្សនៈផង ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។ ដោយភាវនា … បានដល់វារៈ៣។បេ។ ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា (ដែលមានហេតុ) មិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា … បានដល់វារៈ១។
[១១៣] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ដោយហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ។
ID: 637829479501312217
ទៅកាន់ទំព័រ៖