ព្រះត្រៃបិដក ភាគ ៩៨

 [១១៧] ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ (បុគ្គល) ត្រេកអរ រីករាយ ចំពោះ​រាគៈ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ រាគៈ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ ប្រារព្ធ​នូវ​រាគៈ​នោះ ទើប​កើតឡើង ទិដ្ឋិ​កើតឡើង វិចិកិច្ឆា​កើតឡើង ទោមនស្ស​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ កើតឡើង (បុគ្គល) ត្រេកអរ រីករាយ ចំពោះ​ទិដ្ឋិ រាគៈ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ ប្រារព្ធ​នូវ​ទិដ្ឋិ​នោះ ទើប​កើតឡើង ទិដ្ឋិ​កើតឡើង វិចិកិច្ឆា​កើតឡើង ទោមនស្ស ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ កើតឡើង វិចិកិច្ឆា ប្រារព្ធ​នូវ​វិចិកិច្ឆា ទើប​កើតឡើង ទិដ្ឋិ​កើតឡើង ទោមនស្ស ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ កើតឡើង ទោមនស្ស ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ ប្រារព្ធ​នូវ​ទោមនស្ស ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ទិដ្ឋិ​កើតឡើង វិចិកិច្ឆា​កើតឡើង។
 [១១៨] ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ ជា​បច្ច័យ​នៃ​ធម៌​ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​ព្រះ​អរិយៈ ពិចារណា​ពួក​កិលេស ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ ដែល​លះបង់​ហើយ នូវ​ពួក​កិលេស
ថយ | ទំព័រទី ៦៥ | បន្ទាប់
ID: 637829480009611748
ទៅកាន់ទំព័រ៖