ព្រះត្រៃបិដក ភាគ ៩៨

ដែល​សង្កត់សង្កិន​ហើយ … ក្នុង​កាលមុន។បេ។ (ពិចារណា) នូវ​ពួក​ខន្ធ​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន … ដោយ​ចេ​តោ​បរិ​យញ្ញា​ណ ពួក​ខន្ធ​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ ជា​បច្ច័យ​នៃ​ការពិចារណា នូវ​ចេ​តោ​បរិ​យញ្ញា​ណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មុ​បគញ្ញាណ អនាគ​តំសញ្ញាណ និង​មោហៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [១១៩] ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ ជា​បច្ច័យ​នៃ​ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ​ផង ធម៌​ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា​ផង … គឺ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា​ក្តី មោហៈ​ក្តី ប្រារព្ធ​នូវ​ពួក​ខន្ធ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង។
 [១២០] ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា ជា​បច្ច័យ​នៃ​ធម៌ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ (បុគ្គល) ត្រេកអរ រីករាយ ចំពោះ​រាគៈ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា រាគៈ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា ប្រារព្ធ​នូវ​រាគៈ​នោះ ទើប​កើតឡើង ឧទ្ធច្ចៈ​កើតឡើង ទោមនស្ស ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា កើតឡើង ឧទ្ធច្ចៈ
ថយ | ទំព័រទី ៦៦ | បន្ទាប់
ID: 637829480255301583
ទៅកាន់ទំព័រ៖