ព្រះត្រៃបិដក ភាគ ៩៨
(ពួកកិលេស) ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន … ពួកខន្ធដែលមានហេតុត្រូវលះដោយភាវនា ថាមិនទៀង … ពួកខន្ធដែលមានហេតុត្រូវលះដោយភាវនា ដោយចេតោបរិយញ្ញាណ ជាបច្ច័យនៃការពិចារណា នូវចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគតញ្ញាណ អនាគតំសញ្ញាណ និងមោហៈ ដោយអារម្មណប្បច្ច័យ។
[១២៣] ធម៌ដែលមានហេតុត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ដោយអារម្មណប្បច្ច័យ គឺខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆាក្តី មោហៈក្តី ប្រារព្ធនូវខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយភាវនា ទើបកើតឡើង។
[១២៤] ធម៌ដែលមានហេតុត្រូវលះដោយភាវនា (ជាបច្ច័យ) នៃធម៌ដែលមានហេតុត្រូវលះដោយភាវនាផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង … គឺខន្ធទាំងឡាយ ដែលច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ប្រារព្ធនូវខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយភាវនា ទើបកើតឡើង។
ID: 637829480711773808
ទៅកាន់ទំព័រ៖