ព្រះត្រៃបិដក ភាគ ៩៨

ជា​បច្ច័យ​នៃ​ធម៌ ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ​ទាំងឡាយ ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា​ក្តី មោហៈ​ក្តី ប្រារព្ធ​នូវ​ខន្ធ​ទាំងឡាយ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា​ផង មោហៈ​ផង ទើប​កើតឡើង។
 [១៣២] ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ​ក្តី ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា​ក្តី ជា​បច្ច័យ​នៃ​ធម៌ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ​ផង ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា​ផង … គឺ​ខន្ធ​ទាំងឡាយ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា​ក្តី មោហៈ​ក្តី ប្រារព្ធ​នូវ​ខន្ធ​ទាំងឡាយ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា​ផង មោហៈ​ផង ទើប​កើតឡើង។
 [១៣៣] ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា​ក្តី ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា​ក្តី ជា​បច្ច័យ​នៃ​ធម៌ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ … គឺ​ខន្ធ​ទាំងឡាយ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ ប្រារព្ធ​នូវ​ខន្ធ​ទាំងឡាយ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ផង មោហៈ​ផង ទើប​កើតឡើង។
 [១៣៤] ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា​ក្តី ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា​ក្តី
ថយ | ទំព័រទី ៧១ | បន្ទាប់
ID: 637829481530397688
ទៅកាន់ទំព័រ៖