ព្រះត្រៃបិដក ភាគ ៩៨
ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយភាវនា … គឺខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយភាវនា ប្រារព្ធនូវខន្ធទាំងឡាយ ដែលច្រឡំដោយឧទ្ធច្ចៈផង មោហៈផង ទើបកើតឡើង។
[១៣៥] ធម៌ដែលមានហេតុត្រូវលះដោយភាវនាក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ជាបច្ច័យនៃធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា … គឺខន្ធទាំងឡាយ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី មោហៈក្តី ប្រារព្ធនូវខន្ធទាំងឡាយ ដែលច្រឡំដោយឧទ្ធច្ចៈផង មោហៈផង ទើបកើតឡើង។
[១៣៦] ធម៌ដែលមានហេតុត្រូវលះដោយភាវនាក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង … គឺខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆាក្តី មោហៈក្តី ប្រារព្ធនូវខន្ធទាំងឡាយ ដែលច្រឡំដោយឧទ្ធច្ចៈផង មោហៈផង ទើបកើតឡើង។
[១៣៧] ធម៌ដែលមានហេតុត្រូវលះដោយភាវនាក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយភាវនាផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង …
ID: 637829481776419885
ទៅកាន់ទំព័រ៖